Breaking News

មនុស្សនឹងចងចាំអ្នក ប្រសិនបើអ្នកធ្វើរឿងទាំងនេះ


ការ​ដែល​ជីវិត​មនុស្ស​មាន​ទីបញ្ចប់​ នោះ​គឺជា​អ្វី​ដែល​ធ្វើ​អោយ​ពួកគេ​ពិបាក​ក្នុង​បង្កើត​គំរោង​នៃការ​រស់​នៅរបស់​ខ្លួន​អោយ​មាន​ន័យ និង​មាន​តំលៃដែល​ចង់​អោយ​អ្នក​នៅជុំ​វិញ​ខ្លួ​ន​ចងចាំ ទោះបីខ្លូន​គ្មាន​វត្តមាន​លើ​ទឹកដី​នេះទៀតក្តី។ យ៉ាងណាក្តីអ្នក​មួយ​ចំនួន​រវល់​តែគិត​ពីជីវិត​ខ្លូន​ឯង ហើយ​បង្កើត​គម្លាត​ជាមួយ​អ្នក​ដទៃដែល​អាច​ធ្វើ​អោយ​មាន​ការ​ស្តាយ​ក្រោយ​។ ចំណុច​ទាំង​៥​នេះ​អាច​ជួយ​អោយ​ខ្លួន​ត្រូវ​បាន​គេ​នឹករលឹក​ជាង​មុន​ ៖
Photo Credit: Golden Agers Rock
១.​ ក្នុង​សង្គម​​៖​ បង្កើត​វត្តមាន​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ​
ទាំង​សិស្ស​ និង​អ្នក​ធ្វើ​ការ​ភាគច្រើ​ន​តែង​មាន​ផ្លាក​ឈ្មោះរបស់​ខ្លួន​ រួម​ទាំង​ពេល​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ផង​ដែរ គេ​តែង​តម្រូវ​អោយ​យើង​ពាក់​វា​។ផ្លាកឈ្មោះ​មិន​ពាក់​លើ​អាវ​ដើម្បីសំរាប់​តែ​តែង​លំអ​នោះទេ វាជាស្លាកសំគាល់ ស្លាកតំណាង​ ក៏ដូច​ជា​សញ្ញា​ស្វាគមន៍ការរាប់​អាន​អញ្ចឹង។នៅ​ពេល​ដែល​អ្នក​ចូល​ទិញឥវ៉ាន់​នៅ ក្នុង​ហាងតើធ្លាប់​ហៅ​អ្នក​បំរើ​ការ​ក្នុង​នោះ​តាម​ឈ្មោះ ដែល​គេ​ពាក់​នៅលើ​អាវ​ទេ​? បើ​អ្នក​ធ្លាប់​សាក​ អ្នក​ប្រហែល​ជាឃើញ​ភាគ​ភ្ញាក់​ផ្អើល​នៅ​លើ​ទឹកមុខរបស់គេ។ ពួក​គេ​អាចនឹង​ពេញ​ចិត្ត​ជាង​នេះ​បើ​មាន​អ្នក​ហៅ​ខ្លួន​លើស​ពីអ្វីដែល​ការងារ​របស់​ពួកគេ​តំរូវ​។​​ វា​អាច​ធ្វើ​អោយ​អ្នក​ដទៃញញឹម​ និង​មាន​ថ្ងៃល្អ​មួយហើយ​មុខរបស់​អ្នក​ក៏​អាច​ត្រូវ​បាន​ចង់​ចាំ​នៅពេល​នោះ​ដែរ។​

២. ផ្ទាល់​ខ្លួន​៖​ ត្រូវ​ចេះមើល​ថែខ្លួន​ឯង
មនុស្ស​មាន​ចំណូល​ចិត្ត​ផ្សេង​គ្នា ប៉ុន្តែត្រូវ​បាន​បាត់​បង់​ចំណុចពិសេស​របស់​ខ្លូន​ដោយ​សារ ត្រូវ​សម្រប​ទៅតាម​បរិបទសង្គម ក្រុម​មិត្ត​ ការងារសិក្សា និង​ការងារ​ជាដើម​​។ នេះ​ជាកត្តា​ដែល​ធ្វើ​អោយ​ខ្លួន​ភ្លេច​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ ពី​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន។ប៉ុន្តែ​បើ​គិត​មក​វិញ  ចុះ​បើ​យើង​ចង់ឲ្យ​ការ​ចូល​ចិត្ត​របស់​យើង​មក​បង្កើត​ជា​អ្វី មួយ​ដែល​អាច​ទទួល​បាន​ការ​កោត​សរសើរ​ និង​ចែក​រំលែក​ទៅអ្នក​ខាង​ក្រៅ​នោះ  ? អ្នក​ខ្លះ​គេ​សរសេរ​លើ​គេហទំព័រផ្សេងៗ សៀវភៅ កែច្នៃម៉ូត​ ដែល​បន្សល់​ជាស្នាដៃរបស់​ខ្លួន​សំរាប់​ថ្ងៃក្រោយ​។ វាដូច​ជា​វីធីសំរាប់​ក្នុង​ការ​ចាកចេញពី​ពិភព​ដ៏ធុញ​មួយ​អញ្ចឹង។​

៣. រាងកាយ ៖​ ជាទ្រព្យសម្បត្តិដែល​មិន​ងាយ​រក​បាន
រាងកាយ​ជារបស់​តែម្យ៉ាង​ដែល​យើង​មាន​តាំង​ពី​ក្នុង​ពោះ​របស់​អ្នក​ម្តាយ ដូច្នេះត្រូវ​ប្រើវា​អោយ​អស់​សមត្ថភាព​ ដែល​មនុស្ស​ចំនួន​ត្រូវ​ប្រកាន់​ពណ៌សំបុរ​របស់​ខ្លូន​ មិន​ពេញ​ចិត្ត​ដែល​ខ្លូន​មិន​ស្អាត​ដូច​គេ មិន​ខ្ពស់​ដូច​គេ រាង​មិន​ស្អាតប៉ុន្តែអ្នក​ដែល​បន្ទោស​ខ្លួន​បែប​នេះ​ គឺច្រើ​ន​ជាមនុស្ស​អន់។​ ទោះជានរណា​បង្អាប់​យ៉ាង​ណា​ក្តី ខ្លួន​យើង​ផ្ទាល់​ត្រូវ​សរសើរខ្លួនឯង ព្រោះ​បើ​សូម្បីតែខ្លួន​មិន​ចូល​ចិត្ត​ខ្លូន​ឯង​ផង តើអ្នក​ណា​នឹង​មក​ចូល​ចិត្ត​?
ត្រូវ​ចាំ​ថា កាល​ណា​មាន​ទំនុក​ចិត្ត​លើខ្លួន​ឯ​ង​ហើយ យើង​នឹងអាច​ធ្វើ​ចេញ​ជាអ្វីល្អ និង​មាន​អ្នក​កត់​សំគាល់​ជាមិន​ខាន ។ កុំ​ធ្វើជាអណ្តើក​ក្នុង​ស្នូកអោយ​សោះ​ ពុំនោះ​ទេ អ្នក​នឹង​មិន​ឃើញ​ពន្លឺច្បាស់​ល្អ​ទេ ហើយ​គេ​ក៏មិន​អាច​រក​អ្នក​ឃើញដែរ។

៤. វិញ្ញាណ ៖ ថែទាំចិត្ត​ដែល​កប់​ក្នុង​ខ្លួន​អ្នក​
ទោះអ្នក​មាន​ចិត្ត​ស ឬ្ ខ្មៅ ល្អឬអាក្រក់​ ស្លូត​ឬកាចក៏គេ​មិន​អាច​ដឹង​ភ្លាម​ៗនោះ​ទេព្រោះអ្វី​ដែល​គេ​ឃើញ​គឺ​រូប​រាងសំបក​ និង​ គ្របដណ្តប់​ដោយ​ឆ្អឹងសាច់​ និង​ស្បែក។ នៅ​ក្នុង​ការ​រស់​នៅយើង​មិន​ពឹង​ផ្អែក​លើ​ខួរ​ក្បាល​គិត​រហូត​នោះ​ទេ គឺ​ត្រូវ​ការ​ប្រើវិញ្ញាណដើម្បី​ដឹង​ពីអារម្មណ៍ផ្សេង​ៗ នៅ​ជុំវិញ​ខ្លួនព្រោះ​ថាវិញ្ញាណ​ខាងក្នុង​និង​ខាង​ក្រៅមាន​ទំនាក់គ្នា​។ ហេតុ​នេះ បើយើង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​អោយ​វិញ្ញាណ​យើង​ពេញ​ចិត្តនោះភាព​ស្មោះ​ត្រង់ ថាមពល សេចក្តី​ពេញ​ចិត្ត​នឹង​កើត​មាន​ឡើង​ដោយ​ឯង​ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​នៅ​ជុំ​វិញ​យើង​កត់​សំគាល់។​

៥. ផ្លូវចិត្ត៖​ ចិត្តរបស់​អ្នក​ជា​កន្លែង​បញ្ជា
វា​ជាអ្វី​ដែល​ប្រាប់​យើង​ថា​គួរ​ធ្វើ​នេះ​ ធ្វើ​នោះ​ បែបនេះ​បែបនោះ​ក្នុង​ការ​រស់​នៅប្រចាំថ្ងៃ ។ វា​អាចខុស​ឬត្រូវ​ស្ថិត​លើ​ការ​ពិចារណា​ ដូច្នេះ​គួរ​តែប្រុង​ប្រយ័ត្ន​ជាមួយ​វា​។ អ្នក​ខ្លះ​ធ្វើ​អោយ​វា​មាន​គ្រប់​គ្រង​ទាំង​អារម្មណ៍របស់​ខ្លួន​ទៀត​ដូចជា​ការ​ឆេវឆាវ​ ខឹង​មួយ​ពេល​ធ្វើ​អោយ​អ្វីៗដែលខំសាង​មក​បាត់​បង់​ក្នុង​រយៈពេល​ខ្លី។

ដូច្នេះ ត្រូវ​គ្រប់​គ្រង​ការ​គិត​របស់​ខ្លួន ធ្វើ​ជា​មនុស្ស​មាន​ហេតុផលគិត​សិន​មុន​នឹង​ធ្វើ​ ជាពិសេស​ក្នុង​ករណីដែល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។ខណៈដែល​អ្នក​ធ្វើ​ជាមនុស្ស​បែបនេះ​ហើយ​ កុំ​ខ្លាច​រឿង​គេ​មើល​មិន​ឃើញ​យើង។

អត្ថបទដោយ៖ ហ៊ុន​ កែវលីដែត
ប្រភពអត្ថបទ៖ lifehack

No comments