ចង់លូតកម្ពស់ទេ?អាហារ៦មុខនេះអាចជួយបាន
កម្ពស់ជាផ្នែកមួយយ៉ាងសំខាន់ដែលអាចឲ្យរូបរាងអ្នកកាន់តែទាក់ទាញជាងមុន។ មានវិធីជាច្រើនដែលអាចឲ្យកម្ពស់របស់អ្នកលូតបានខ្ពស់ជាងមុនដោយការហាត់ប្រាណ ការបរិភោគអាហារជាដើម ខាងក្រោមនេះជារបបអាហារដែលអាចឲ្យអ្នកលូតកម្ពស់បាន។
១. អាហារដែលធ្វើពីទឹកដោះគោ
Cheese, ទឹកដោះគោជូ គឺជាអាហារដែលធ្វើពីទឹកដោះគោ។អាហារទាំងនេះសំបូរទៅដោយវីតាមីន A B D និង E ដែលជួយឲ្យឆ្អឹងរបស់អ្នករឹងមាំ។ការទទួលទានវីតាមីនទាំងនេះបានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយអាចឲ្យអ្នកលូតកម្ពស់បាន។
២. សាច់មាន់
ទោះបីជាអ្នកមានអាយុក្រោម ២៥ឆ្នាំអ្នកនៅតែអាចលូតកម្ពស់បានដែរ។ សាច់មាន់អាចជួយអ្នកបាន អ្នកគួរតែបរិភោគសាច់មាន់ជារៀងរាល់ថ្ងៃក្នុងបរិមាណមួយសមរម្យមិនយូរប៉ុន្មានអ្នកនឹងបាន
ឃើញលទ្ធផល។
៣. ស៊ុត
តើអ្នកមានដឹងទេថាស៊ុតសំបូរទៅដោយវីតាមីន B2 ដែលជួយឲ្យអ្នកមានសុខភាពល្អ។ អ្នកគួរបរិភោគស៊ុតមួយថ្ងៃពី ៣ ទៅ ៦ គ្រាប់ដើម្បីឲ្យឆ្អឹងរបស់អ្នកលូតលាស់បានល្អ។
៤.ផ្លែចេក
មនុស្សភាគច្រើនមិនចូលចិត្ដញុំាចេកទេ ព្រោះគិតថានាំឲ្យពួកគេឡើងទំងន់បាន។ ផ្លែចេកមានសារធាតុម្យ៉ាងដែលអាចឲ្យអ្នកលូតកម្ពស់បាន។
៥.សាច់ត្រី
នៅក្នុងសាច់ត្រីមានវីតាមីន D ដែលជួយឲ្យឆ្អឹងរបស់អ្នកលូតលាស់បានល្អ ដូច្នេះអ្នកគួរតែឧស្សាហ៍ទទួលទានសាច់ត្រីឲ្យបានញឹកញាប់៕
អត្ថបទដោយ៖ ណយ ធានី
No comments