Breaking News

មូល​ហេតុ​ដែល​អាច​បញ្ជាក់​ថា​ការ​នៅ​ម្នាក់​ឯង​នឹង​ធ្វើ​អោយ​អ្នក​ឆ្លាត​និង​ខ្លាំង​ជាង​មុន​


មនុស្ស​យើង​ត្រូវ​បាន​គេ​ណែនាំ​អោយ​ធ្វើ​ការ​ជាក្រុម​ដើម្បីបង្កើត​សមិទ្ធផល​ដ៏ល្អ​មួយ​ ហើយគំនិត​អវិជ្ជមាន​ត្រូវ​បាន​បង្កើត​ឡើង​លើ​អ្នក​ដែល​ចូល​ចិត្ត​នៅ​ម្នាក់​ឯង។ ការ​មាន​ឯករាជ្យ​ភាព​ និង​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ពំុ​មាន​ន័យ​ថា​ម្នាក់​នេះ​មិន​ចេះ​ធ្វើ​ការ​ជាក្រុម​នោះ​ទេ វា​ជា​ការ​អនុវត្ត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ មនុស្ស​យើង​ពេល​ខ្លះ​មនុស្ស​យើង​ត្រូវ​ពង្រឹក​ខ្លួន​ឯង​ជាមុន​ មុន​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​ ប៉ុន្តែអ្នក​មួយ​ចំនួន​បែរ​ជា​គិត​ថា​ខ្លួន​មិន​អាច​នៅ​ម្នាក់​ឯង​បាន​ទេ​ ខ្លាច​នេះ​ខ្លាចនោះ ហើយ​ខ្លាច​គេ​ថា​ខ្លួន​គ្មាន​មិត្ត​ ។​ មើលចំណុច​ទាំង​នេះ​ ហើយ​គិត​ពិចារណា​ថា​តើ​វា​ពិត​ឬអត់ ៖
Photo Credit: Life hack
១ វា​អាច​បង្កើន​ឯករាជ្យ​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​យើង​
ការ​នៅ​ម្នាក់​ឯង​នឹង​បង្រៀន​យើង​នូ​វអ្វីដែល​ខ្លួនមិន​ធ្លាប់​ធ្វើ​ពីមុន​មក អោយ​ចេះ​គិត​ពិចារណាលើជំរើស​ដែល​ល្អ​សំរាប់​ខ្លួន ព្រោះពេល​នៅ ម្នាក់​ឯង​អ្នក​នឹង​មិន​ទទួល​ការ​ប៉ះពាល់​ដោយ​គំនិត​នឹង​ជំរើស​របស់​អ្នក​ដទៃ​នោះ​ទេ ហើយ​ផ្តោត​លើចិត្ត​របស់​ខ្លូន​។ ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ក៏​ដូចគ្នា​ដែរ នៅ​ពេល​គ្មាន​នរណា​នៅ ចាំ​វាយ​តំលៃ យើង​អាច​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ បង្កើត​អ្វីមួយ​ដែល​ជា​របស់​ខ្លូន​គ្មាន​ការប៉ះ​ពាល់​ពីអ្នក​ដទៃ ហើយ​មាន​ពេល​សំរាប់​ខ្លូន​ដើម្បីស្វែង​យល់​ពីគំនិត​ដែល​ចេញ​ពី​ខ្លូន​ឯង​ផ្ទាល់​ ។​

២ វា​អាច​បង្កើន​អារម្មណ៍លើការ​ធ្វើ​ការ​ល្អ
នៅពេល​គ្មាន​អ្នកណា​សំរាប់​ពឹង​ពាក់​លើ​ និង​ចាំជួយ​នោះ  ខ្លួ​ន​យើង​ផ្ទាល់​នឹង​ធ្វើ​វា​អោយ​អស់​ពី​ចិត្ត​ដើម្បីបាន​សមិទ្ធផល​ល្អ​។​ ម្យ៉ាង​ទៀត​ យើង​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី ផ្តោត​លើ​ការងារ និង​បណ្តុះលទ្ធផល​ ដោយ​គ្មាន​ការ​រំខាន​ពីបរិស្ថាន​នៅ​ជំុវិញខ្លួន។​

៣ វា​អាច​ជួយ​រក​ដំណោះ​ស្រាយ​លើ​រឿង​ផ្សេង​ៗ
វា​ផ្តល់​យើង​នូវ​ពេល​គ្រប់​គ្រាន់​សំរាប់គិត​ពី បញ្ហា​ម្តង​ទៀត​ គិត​ពី​មូល​ហេតុ​ ហើយ​ដំណោះ​ស្រាយ​ដែល​ល្អ​សំរាប់​ខ្លួន។ នៅក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​មាន​តែយើងក៏​អាច​ជួយ​រំសាយ​កំហឹង​​ និង​ចិត្ត​ត្រជាក់​ឡើង​វិញ​ក្នុង​ពេល​ខ្លី។ លើសពី​នេះ​ នៅពេល​ដែល​ប្រមូល​ផ្តំុ​គំនិត​បាន​ហើយ​នោះ គ្មាន​អ្វីជាបញ្ហា​ទៀត​ទេ ហើយ​អាច​សម្ងំបង្កើត​ដំណោះស្រាយ​ ហើយ​ធ្វើ​អោយ​មាន​លទ្ធផល​ពី​ការងារ​ផ្សេង​ៗ ។​

៤​ មាន​ពេល​បង្កើត​ការស្រលាញ់​ចំពោះខ្លួន​
យើង​ដឹង​ស្រាប់​ហើយ​ថា មុន​នឹង​ស្រលាញ់អ្នក​ដទៃ​ត្រូវចាប់​ផ្តើម​ពីខ្លួន​ឯង​សិន ព្រោះទាល់​តែមាន​ក្តីស្រលាញ់​ក្នុង​ខ្លួន​សិន​ទើប​អាច​ចែក​រំលែក​ទៅអ្នក​ដទៃបាន ។ អ្នក​នឹង​មាន​ពេល​សំរាប់​ស្វែង​រក​តំលៃជីវិត​របស់​ខ្លួន នឹង​រៀប​ចំគំរោង​ជីវិត​នានា។ អ្នក​នឹង​រីករាយ និង​គ្មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ ព្រោះ​ថានៅពេល​ដើរ​ជាមួួយ​អ្នក​ដទៃអ្នក​ត្រូវ​ចែក​រំលែកជាមួយគេហើយ​ពេល​ខ្លះ អ្វី ដែល​យើង​ចូល​ចិត្ត​ អាច​ធ្វើ​អោយ​គេ​មិន​ចូល​ចិត្ត​ទៀត​ផង​។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត

No comments