Breaking News

ប្រយ័ត្នក្លាយជាមនុស្សគ្មានអ្នករាប់រក បើនៅតែធ្វើរឿងទាំងនេះ


មនុស្សមួយចំនួនតែងប្រាថ្នាចង់អោយគេចូលចិត្តដោយគេឃើញចំណុចល្អច្រើនលើខ្លួន ប៉ុន្តែអ្នកខ្លះមិនដូច្នេះទេ ដែលពួកគេប្រកាន់យកបរិស្ថានជុំវិញខ្លូនដែលផ្លាស់ប្តូរអត្តចរិតនិងទំលាប់មិនល្អរបស់គេដែលអ្វីទាំងនេះហើយជាកត្តាដែលធ្វើអោយមនុស្សជុំវិញខ្លួនដើរចេញម្តងម្នាក់ដោយមិនដឹងខ្លូន ត្រូវចាំថាភាពទាក់ទាញ របស់មនុស្សមិនស្ថិតលើតែសំបកខាងក្រៅនោះទេ តែវាស្ថិតលើការអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់អ្នកផងដែរ។ដូច្នេះ គួរប្រុងប្រយ័ត្តចំពោះចំណុចដែលលើឡើងទាំងប៉ុន្មាននេះ
Photo credit : Quora
១.ការបង្ហាញនូវភាពងុបងល់នឹងខ្លូនឯងពេក
អ្នកមួយចំនួនតែងបញ្ចេញវាមកដោយមិនដឹងខ្លួន ជាពិសេសនៅពេលដែលកំពុងនៅ ជាមួយមិត្តឬការជួបជុំជាមួយអ្នកដទៃ។ ពួកគេតែងនិយាយពីខ្លួនឯងពីនេះ  ពីនោះបញ្ហានេះ  បញ្ហានោះ សឹងតែភ្លេចថាមានអ្នកដទៃកំពុងអង្គុយជាមួយចាំស្តាប់ ពេលនិយាយគ្នាគឹដៃគូទាំងសងខាងផ្លាស់ប្តូរគំនិតទៅវិញ ទៅមក មិនមែនខ្លួនឯងនិយាយពីខ្លួនសុទ្ធទេ វាធ្វើអោយគេនឹងអាចខ្លាចក្នុងការនិយាយជាមួយអ្នកពេលក្រោយទៀតផង។

២.នៅពេលអ្នកគិតតែពីសំបកក្រៅភ្លេចគិតពីចិត្តខាងក្នុងរបស់គេ
ពិបាកថាណាស់ប៉ុន្តែសម្រស់ពិតរបស់មនុស្សគឺចេញមកពីចិត្តមិនមែនលើមុខមាត់ឬរាងកាយនោះទេ។តែមនុស្សមួយចំនួនយល់ខុស ហើយខំប្រឹងបង្កើនសម្រស់អោយមានភាពទាក់ទាញអោយគេចូលចិត្តដោយធ្វើចរិតខាងក្នុងអោយគេស្អប់ សម្រស់មិននៅ ជាមួអ្នករហូតទេ ហើយបើគេចូលមកជិតអ្នកដោយសារតែសម្រស់នោះ ក៏ វាមិនថិតថេរបានយូរដែរ

៣.តែងយកការប្រកួតជាធំ
សួរខ្លួនឯងសិនថាតើខ្លួនតែងតែចង់ធ្វើល្អជាងគេទេ? ចង់បានមុខមាត់ទេ? ព្រោះថាអ្នកដែលចង់បានកេរ្តិ៍ឈ្មោះ ភាគច្រើនគឺបាត់បង់ការគោរពខ្លួនឯងហើយភ្លេចពីអ្នកដទៃ ដឹងតែចង់យកឈ្នះ។ ការទទួលជ័យជំនះជារឿងគួរអបអររប៉ុន្តែក៏វាមានកាលៈទេសៈរបស់វាដែរ មិនគួរជ្រុលខ្លួនពេកទេ។
៤.ទុកមិត្តជាសត្រូវ
មនុស្សមួយចំនួនតែងរករឿងប្រកែកជាមួមិត្តខ្លួនរឿងធំរឿងតូចមិនចេះចប់ ហើយតាំងខ្លួអង់អាច និងតែងតែត្រូវរហូត មិត្តជាមនុស្សសំរាប់ជួយគ្នា និងយល់ចិត្តគ្នាមិនមែនសំរាប់ចាក់ពីក្រោយខ្នងនោះទេ។ មិត្តជាក្រុមបងប្អូនក្រៅគ្រួសារដែលនៅ ជាមួយអ្នកបន្ទាប់ពីគ្រួសារ ហើយមិនមែនជាសត្រូវនោះទេ ដរាបណាអ្នកនៅ ហៅគេជាមិត្ត

៥.សួរគេពីមូលហេតុដែលខ្លួនមិនសំខាន់
ចំណាំមើលទៅ  អ្នកដែលមានភាពទាក់ទាញគេចូលចិត្តច្រើមិនដែលដើរសូរគេពី សារៈសំខាន់របស់ខ្លួនទេ មានតែគេបង្ហាញពីវាទៅ កាន់អ្នកដទៃពីតំលៃខ្លូនហើយមិនស្រេកឃ្លានពីចំណូលចិត្តមកលើខ្លួនពេកទេ ព្រោះថាមនុស្សមានចំនុចល្អនិងអាក្រក់មកជាមួយគ្នា។

. តាំងខ្លួនជាមេធំ
ត្រូវមានភាពជឿជាក់លើខ្លួននិងអ្នកដទៃ ជាពិសេសនៅ ក្នុងក្រុមការងារ មិត្ត ការពិភាក្សាផ្សេងៗ ដែលតាំងខ្លួនធំ ជាងគេហើយបញ្ជាអោយគេធ្វើនេះនោះដោយគ្មានការអនុញ្ញាតពីសាមីខ្លួនទេ ព្រោះក្នុងកាលៈទេសៈនេះអ្នកពុំមានសិទ្ធិបញ្ជានរណាតាមចិត្តទេ។

៧.ខ្វះភាពស្មោះត្រង់
នៅពេលដែលចងមិត្តភាឬធ្វើជាមនុស្សដែលចង់អោយគេរាប់រកអ្នកគួរជាមានភាពស្មោះត្រង់និងជឿជាក់ទៅវិញទៅមក កុំដោយសារមើឃើញផលប្រយោជន៍តូចមួយហើយបំផ្លាញអ្នកដទៃដែលខំទុកចិត្តលើអ្នក។ ការប្រកាន់ភាពសោ្មះត្រង់រវាងគ្នា និងជួយគ្នាជាគន្លឹះសំខាន់។

៨.ប្រកាន់ចរិតឈ្លើយ
បើដឹងថាខ្លួនធ្លាប់ធ្វើមិនល្អឈ្លើយលើអ្នកដទៃ ធ្វើអោយគេអាម៉ាស់ដោយសារខ្លួន ល្មមឈប់ហើយ​! ត្រូវចាំថាបើគេធ្លាប់មានបទពិសោធន៍មិនល្អចំពោះយើងហើយ គ្មាននរណាចង់មកជិតទៀតទេ សូម្បីតែការនិយាយលេង វាជារឿងធម្មតាទេ ដែលមនុស្សឆ្លងកាត់រឿងមិនល្អ តែងពុំចាំបាច់ធ្វើកោងកាចនោះទេ ព្រោះអ្នកផ្សេងមើលមកអ្នកមិនដូចអ្នកឃើញខ្លួនឯងទេ។

៩.មិនគួរអោយទុកចិត្ត ហើយពឹងលើអ្នកដទៃ
ដែលធ្លាប់សួរខ្លួនឯងទេ ថាបានជួយអ្នកដទៃ នៅពេលដែលគេពឹងម្តងៗ? ការជួយអ្នកដទៃមិនមែនធ្វើអោយខ្លួនជាមនុស្សដែលគេអាចបោកប្រើទេ ប៉ុន្តែជាមនុស្សដែលគេអាចទុកចិត្តបាន។ នេះហើយជាតំលៃនៃមិត្តភាពនោះ គេរកយើងយើងក៏អាចរកគេវិញ ដែរ។

១០.តែងគិតពីអ្វីដែលអាក្រក់
កុំគិតតែពីទុទ្ទិដ្ឋិនិយមពេក គិតពីអ្វីល្អៗ ពីព្រោះពេលខ្លះអ្វីដែលល្អនឹងកើតមានឡើងបើអ្នកធ្វើវាដោយអារម្មណ៍ល្អ និងមានភាពជឿជាក់ខ្ពស់។ កុំទាន់អាល់បោះបង់និងថាវាមិនល្អបើមិនទាន់យល់ពីវាច្បាស់ទោះបីពេលខ្លះវាពិបាកមែន តែកុំធ្វើអោយអ្នកដទៃមានអារម្មណ៍មិនល្អដោយសារអ្នក។

No comments