ជឿទេថាពិតជាមានម្រេញគង្វាលពិតមែន !
ជាការចាំបាច់ដែលទំនៀមទម្លាប់ប្រពៃណី ដែលជានិមិត្តរូបនៃអត្តសញ្ញាណរបស់ប្រជាជនត្រូវរក្សាទុកនូវលក្ខណៈដើមឲ្យបានគង់វង្ស ជាពិសេសក្នុងខណៈមួយដែលសង្គមជាតិស្ថិតក្នុងស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័ស ដោយសម័យទំនើបក៏បណ្ដាលឲ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
ដូច្នេះហើយបានជាយើងសូមធ្វើការកត់សម្គាល់មួយចំនួន លើបញ្ហាពាក់ព័ន្ធទៅនឹងជំនឿម្រេញកង្វាលខ្មែរ ដែលជាប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វដំរី ដែលសព្វថ្ងៃបានក្លាយទៅជាអ្នកថែរក្សាផ្ទះស្បែង ទ្រព្យសម្បត្តិទៅវិញ ព្រមទាំងការប្រែប្រួលទម្រង់ដើមខ្លះៗមកពីរបត់សង្គម។ គឺភាពខុសប្លែកខ្លះៗនេះហើយដែលគប្បីយើងត្រូវកត់សម្គាល់ ដើម្បីទុកជាទិន្នន័យប្រវត្តិសាស្ត្រ សម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។
ជារៀងរាល់ពេលដែលយើងចូលទៅតាមស្រុក ភូមិ មិនថា នៅទីក្រុងឬនៅខេត្តទេ យើងតែងតែឃើញនៅមុខផ្ទះរបស់អ្នកស្រុក ភូមិនូវវត្តមាន របស់ខ្ទមមួយធ្វើអំពីឈើ ឬស្បូវ ដែលជាលំនៅស្ថានរបស់ម្រេញកង្វាល។ ហើយជានិច្ចកាល ម្ចាស់ផ្ទះ សែនព្រេនចំណី ដូចជា ស្កគ្រាប់ និងទឹកជាដើម ដោយមានជំនឿថា ម្រេញកង្វាលនឹងផ្តល់ចំពោះគេនូវសេចក្តីសុខ សេចក្តីចំរើនពុំខាន។
តាមការសង្កេតរបស់យើងក្នុងខេត្តមួយចំនួន ការដែលប្រជាជនខ្មែរសព្វថ្ងៃ នាំគ្នាគោរពបូជាម្រេញកង្វាលសឹងតែគ្រប់ផ្ទះទាំងអស់ ហើយទង្វើនេះ ពុំធ្លាប់មានពីមុនទាល់តែសោះ មានន័យថា ជំនឿនេះបានឆ្លើយតបនឹងតម្រូវការនៃស្ថានភាពសង្គមជាក់ស្តែង ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រជាជនខ្មែរច្រើនតែផ្តោតលើវិស័យសេដ្ឋកិច្ចជាអត្ថិភាពជាងកត្តាផ្សេងៗទៅទៀត។
តែយ៉ាងណាក៏ដោយ ក៏ជំនឿលើម្រេញកង្វាលរបស់ខ្មែរយើង គឺជាភស្តុតាងស្ដែងឲ្យឃើញយ៉ាងច្បាស់លាស់ ក្រៅពីលក្ខណៈ ជីវចលនិយមរបស់ទំនៀមទម្លាប់ ប្រព័ន្ធមនោគមន៍វិទ្យា សាសនារបស់ខ្មែរជុំវិញបរិបទ សង្គមវប្បធម៌ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញនូវសម្ព័ន្ធភាពដ៏ស្អិតរមួត រវាងមនុស្សនឹងធម្មជាតិ ដែលជាប្រភពនៃសុភមង្គល គឺភាពសម្បូរសប្បាយដ៏ផូរផងនៃជីវិត។
តើអ្វីទៅជាម្រេញកង្វាល ពាក្យនេះមានអត្ថន័យយ៉ាងណាដែរ?
កាលពីអតីតកាលដ៏យូរលង់រហូតមកដល់បច្ចុប្បន្នភាព ទំនៀមទម្លាប់ជឿលើម្រេញកង្វាល ត្រូវខ្មែរយើងប្រកាន់យកតៗគ្នារហូតមក ដូចជានៅក្នុងប្រទេសខ្មែរយើងក្ដី ឬប្រទេសថៃក្តី ជាពិសេសនៅក្នុងភូមិភាគឦសាន្តនៃប្រទេសនេះ ដែលធ្លាប់ជាដែនដីខ្មែរយើងពីមុនមកក្ដី។ ម្ល៉ោះហើយជំនឿលើម្រេញកង្វាល ក៏ជាប់លាប់ក្នុងសង្គមខ្មែរជារៀងរហូត ហើយក្លាយទៅជាប្រពៃណីប្រចាំជាតិ ទោះបីមាន ប្រភពបែបពុទ្ធនិយមក៏ដោយ។
ដោយមានជំនឿទំនៀមទម្លាប់ដូនតាខាលើនេះហើយ បានជាមានការដំណាងជារូបសំណាក់ ដោយឧបកិច្ចនឹងជំនឿមួយ ចំនួនពាក់ព័ន្ធទៅលើអច្ឆរិយៈវត្ថុមួយចំនួនជាដើម ជាពិសេសជំនឿលើមហិទ្ធិឬទ្ធិរបស់ម្រេញកង្វាលដែលមានលក្ខិណៈបុគ្គលដូចខាងក្រោម។
ប្រសិនបើគេដើរយប់តាមដងព្រៃភ្នំក្រំថ្ម គេរមែងតែជួបឃើញក្មេងតូចៗជិះពីលើខ្នងដំរី។ ក្មេងតូចល្អិតទាំងនោះ គឺជាម្រេញកង្វាល ដែលជាអ្នកឃ្វាល។ ដូចពោលខាងលើនេះមានសារៈសំខាន់ណាស់ សម្រាប់ហ្វូងសត្វដំរី ឬហ្វូងសត្វដទៃៗឯទៀត ដូចជាគោព្រៃ ឬប្រើស ដោយសារតែពួកគេជាអ្នកបីបាច់ថែរក្សាហ្វូងសត្វទាំងឡាយ កុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ពួកព្រានព្រៃ។
តាមការចងចាំរបស់ចាស់ៗ នាទស្សវត្សន៍ឆ្នាំ១៩៥០ ប្រភេទបិសាចនេះស្លៀកខោខ្លីលែងខ្លួនទទេ ក្បាលកោទុកជុក មានទឹកមុខញញឹមប្រិមប្រិយ៍ រីករាយសប្បាយ ដូចជាគ្មានកង្វល់អ្វីទាំងអស់។ ដោយសារតែលក្ខណៈបុគ្គលទាំងនោះ ត្រូវគេប្រដូចទៅ នឹងហ្ម ឬអ្នកទាក់ដំរីដ៏ពិសិដ្ឋ
ដូច្នេះហើយ អ្វីដែលជាការគួរឲ្យចាប់អារម្មណ៍ជាគេនោះ គឺរឿងរ៉ាវពាក់ព័ន្ធនឹងកំណប់ភ្លុកដែលហ្វូងដំរីចាស់ៗមុននឹងស្លាប់ បានកាច់បំបាក់ទុកនៅក្នុងរូងភ្នំដ៏អាថ៌កំបាំងមួយ ហើយជាអ្វីមួយដែលមនុស្សគ្រប់រូបចង់បានចង់មាន ដើម្បីក្លាយជាសេដ្ឋី។ តាមការរំលឹក របស់អ្នកស្រុកនៅខេត្តសុរិន្ទ្រ និងខេត្តពោធិសាត់ ដែលធ្លាប់់ជាអ្នកទាក់ដំរីបានឲ្យដឹងថា ដើម្បីកុំឲ្យពួកព្រានព្រៃប៉ះពាល់ទៅដល់ផ្នូរកំណប់ភ្លុកដំរីនោះ ម្រេញកង្វាលអាចនឹងធ្វើឲ្យពួកគេជួបប្រទះនូវផលវិបាកគ្រប់បែបយ៉ាងរហូតដល់ក្ស័យជីវិតក្នុងរូងភ្នំក៏សឹងមាន។ តាមរយៈការសាកសួរពីអំណាចបារមីដ៏មានមហិទ្ធិឬទ្ធិថា ពួកគេអាចបំបាំងផ្នូរសពដំរីទាំងនោះដោយធ្វើឲ្យរលាយខ្សុលដូចផ្សែងបាន ឬក៏បង្វែផ្លូវឲ្យព្រានព្រៃធ្លាក់ក្នុងជ្រោះស្លាប់ ឬក៏ធ្វើឲ្យដាច់បាយទឹកស្លាប់ក្នុងព្រៃស្ងាត់ជ្រងុំ។
តាមក្រឹត្យក្រមដូនតាចំពោះអ្នកដែលរស់រានមានជីវិតវិញ ហើយបើគេធ្លាក់ខ្លួនឈឺ គេត្រូវរកអាចារ្យលើកសំណែនក្បាលជ្រូក ផ្លែឈើ និងស្រាប៊ឺត ដើម្បីលុបលាងកំហុស។
ពោលដល់ត្រឹមនេះ សូមជម្រាបថា តាមការសង្កេតរបស់យើងនៅខេត្តសុរិន្ទ្រ និងបុរីរម្យ គេពុំបានឃើញការធ្វើខ្ទម ឬពែម្រេញ កង្វាលសម្រាប់ដាក់ព្យួរនៅមុខផ្ទះដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ភាគច្រើនធ្វើរូបម្រេញគង្វាល ក្នុងកាលៈទេសៈណាដែលមានមនុស្សធ្លាក់ខ្លួនឈឺ ព្រោះពួកម្រេញគង្វាលលងទៅវិញ។ ហើយចំពោះការធ្វើរូបតំណាងម្រេញគង្វាលទៀតសោត តាមប្រពៃណីបុរាណវិញ ដែលគេធ្លាប់តែឃើញនៅក្នុងភូមិភាគឥសាននៃប្រទេសថៃ ជាពិសេសនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចកួយរួមរស់ជាមួយខ្មែរ ហើយជាអ្នកទាក់ដំរី គឺគេមានទម្លាប់យកដីមកសូនរួចស្រេចហើយ គេក៏យកធ្យូងមកដាក់ទៅលើចម្លាក់ដីដុតទាំងនោះ រួចហើយគេក៏នឹងធ្វើពិធីតាមទម្លាប់មូលដ្ឋាន ក្រោយពីហាលរូបទាំងនោះឲ្យស្ងួត ដោយកំដៅព្រះអាទិត្យ ។
បន្ទាប់មកព្រឹទ្ធាចារ្យ ក៏យករូបដីដុតទាំងនោះមកដាក់លើពែមួយដោយមានត្រួយស្វាយ៤ គ្របពីលើ ហើយយកទៅចោលនៅទិសនិរតី ដោយមានគ្រឿងសំណែនជាប់ជាមួយផងដែរ ។
អ្វីដែលទើបពោលបង្ហាញឲ្យឃើញថា ជំនឿលើម្រេញគង្វាលនៅប្រទេសកម្ពុជាយើងមានការវិវត្តយ៉ាងខ្លាំងក្លា ហើយកំពុងប្រឈមមុខនឹងការបាត់បង់លក្ខណៈដើម ទាំងពិធីកម្មទាំងទម្រង់យ៉ាងប្រាកដ។ នៅប្រទេសខ្មែរយើងស្លឹកស្វាយទាំង៤នេះ ត្រូវបានជំនួសដោយសម្លៀកបំពាក់ពណ៌ក្រហម ៤ សម្រាប់ ដែលគេព្យួជាប់ និងពែ ។
បើតាមទិន្នន័យដែលយើងប្រមូលបាន ការសូនរូប និងធ្វើពែបែបបងប្អូនខ្មែរនៅស្រុកសៀម ឈប់ត្រូវគេអនុវត្តប្រតិបត្តិទៀតហើយ នៅតាមស្រុកភូមិខ្មែរ ហើយក៏ដោយសារតឹកតាងនេះហើយ ដែលធ្វើឲ្យយើងគិតថា ជំនឿលើម្រេញគង្វាលទំនងជាត្រូវបានផ្លាស់ប្តូរទម្រង់ ។
បើនិយាយឲ្យចំទៅ លក្ខណៈខុសប្លែករវាងប្រពៃណីនៅក្នុងសហគមន៍ខ្មែរនាសម័យមុន រួមមានជនជាតិខ្មែរនៅប្រទេសថៃផងដែរនោះនិងនៅក្នុងប្រទេសខ្មែរបច្ចុប្បន្ន ដែលបានកើតឡើងនោះ គឺខ្មែរសព្វថ្ងៃឈប់មានទម្លាប់សូនរូប និងធ្វើពែដូចសម័យមុនៗទៀតហើយ។ នៅគ្រប់ទិសទីនៃប្រទេសកម្ពុជា គេមានទម្លាប់ទិញខ្ទមពែ និងតុក្កតាអំពីជ័រដែលគេធ្វើស្រាប់ពីទីផ្សារទៅវិញ។ ជាការឥតប្រកែកបាន ការប្រែប្រួលនៃទម្រង់ប្រពៃណីនេះ ជាព្រឹត្តការណ៍មួយត្រូវចងភ្ជាប់គ្នា រវាងជំនឿលើម្រេញគង្វាលនាសម័យដើម និងបច្ចុប្បន្នភាព ដែលយើងយល់ថា ជាព្រឹត្តការណ៍ទាក់ទងនឹងការបរិស្ថានសង្គមក៏មែនពិត ក៏ប៉ុន្តែជាមួយនឹងនេះដែរ បានធ្វើឲ្យមានកាកកើតទម្រង់ជំនឿ។ ត្រង់ចំណុចជាក់ស្តែងនេះ យើងយល់ថា ហេតុដូចម្តេចបានជាម្រេញគង្វាលដែលជាខ្មោច ដែលជាអ្នកឃ្វាលហ្វូងសត្វព្រៃបានក្លាយទៅជាក្មេងថែរក្សា និងនាំទ្រព្យសម្បត្តិចូលផ្ទះទៅវិញយ៉ាងឆាប់រហ័ស។
ទាក់ទងទៅនឹងវត្តមានរបស់ម្រេញគង្វាល យើងអាចនិយាយបានបញ្ហានេះ ពាក់ព័ន្ធនឹងគំនិតសុទិដ្ឋិនិយមរបស់ដូនតាខ្មែរដែល រមែងតែសោកស្តាយដែលឃើញធម្មជាតិត្រូវគេបំផ្លាញ។ ដូច្នេះផ្តើមពីទស្សនទានអភិរក្សសត្វព្រៃ ឬបរិស្ថាននេះហើយ ទើបគេគួរតែគិតទៅដល់និមិត្តរូបស៊ីជម្រៅរបស់ជំនឿលើម្រេញគង្វាល លើវត្តមានពិត ឬលក្ខណៈសម្បត្តិនៃរូបកាយខាងក្រៅរបស់បាតុភូតខាងលើនេះ ដែលតាមពិតទៅ គឺជារូបបារម្មណ៍តែប៉ុណ្ណោះ ដែលជាទំនៀមទម្លាប់ ជំនឿប្រជាប្រិយ៍ គឺប្រកបដោយលក្ខណៈឧបកិច្ចនិយម ដែលមិនមែនមានរូបពិតប្រាកដទេ។ សង្ខេបមក ការដែលខ្មែរធ្វើរូបតំណាងឲ្យម្រេញគង្វាល គឺត្រូវបានធ្វើឡើងជាឧបកិច្ចតាមទំនៀមទម្លាប់ដូនតា៕
Source : CEN.com.kh

No comments