Breaking News

ក្តៅៗ !​ Samsung ប្រចាំ​ប្រទេស​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ផ្លូវ​ការណ៍​ហេីយ

នាព្រឹកនេះក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការណ៍មួយអំពីដែលទាក់ទងទៅនឹង Galaxy Note7។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសផ្ទាល់របស់ក្រុមហ៊ុន Samsung ៖


សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនសាមសុង
ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់ដូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែម
ក្រុមហ៊ុនសាមសុង កំពុងធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុមួយចំនួនទាក់ទងនឹង Galaxy Note7 នាពេលថ្មីៗនេះនៅក្នុងប្រទេសមួយចំនួន។ ដើម្បី សុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ ផលិត Galaxy Note7 តែម្តង។
ក្រុមហ៊ុនសាមសុង នៅតែប្តេជ្ញាចិត្តខ្ពស់ធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរនានាដើម្បីរកដំណោះស្រាយសម្រាប់ស្ថានការណ៍នេះ។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទថ្មីពីក្រុមហ៊ុនសាមសុង ជាមួយទឹកប្រាក់បន្ថែម។
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖
1. ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
2. ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 + $100 សម្រាប់ទឹកប្រាក់បន្ថែម)
ក្រុមហ៊ុនយើងខ្ញុំ សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានាដែលបានជឿជាក់ និងរង់ចាំ Galaxy Note7 នាពេលកន្លងមក។ ក្រុមការងារយើងខ្ញុំនឹងទាក់ទងអតិថិជន Galaxy Note7 ទាំងអស់ក្នុងពេលឆាប់ៗសម្រាប់កាលបរិច្ឆេទ និងទីកន្លែងជាក់លាក់សម្រាប់កម្មវិធីដូរ ។
គួរបញ្ជាក់ផងដែរថា លេីកនេះគួរតែជាទីបញ្ចប់របស់  Samsung Galaxy Note7។

No comments