Breaking News

ហេតុអ្វី​គ្រាន់តែ​គេង​ផ្អៀង​មក​ខាងស្ដាំ​ដៃ​សោះ​អាច​មាន​គ្រោះថ្នាក់​ដល់អ្នក ?




ជាធម្មតាការគេងផ្អៀងមកខាងណាគឺអាស្រ័យទៅលើថាតើអ្នកផ្អៀងទៅខាងអាចឲ្យអ្នកគេង
បានស្រួលខ្លួន។ប៉ុន្ដែអ្នកជំនាញបានផ្ដល់ដំបូន្មានមួយចំនួនថាតើអ្នកគួរគេងបែបមកខាងណា
ទើបល្អ?  មានហេតុផលមួយចំនួនបង្ហាញថាអ្នកមិនគួរគេងបែរមកខាងស្ដាំដៃ ប្រសិនបើអ្នកទំលាប់គេងបែបនេះ គួរតែប្ដូរឥរិយាបថបែបនេះទៅ។




សំរាប់ស្រ្ដីមានផ្ទៃពោះ  

 ការគេងបែរមកខាងស្ដាំអាចធ្វើឲ្យរបត់ឈាមរបស់កូនក្នុងផ្ទៃដើរមិនបានល្អដែលអាចប៉ះពាល់កូន។ មួយវិញទៀតអ្នកជំនាញមួយចំនួនយល់ថាការគេងបែរមកខាងស្ដាំដៃអាចប៉ះពាល់ដល់ទងសុខ
របស់កូននៅក្នុងផ្ទៃម្ដាយនិងអាចរាំងស្ទះការលូតលាស់របស់ទារកក្នុងផ្ទៃតាមរយះអាហារដែល
អ្នកបរិភោគ។ ចំនុចសំខាន់មួយទៀតគឺអាចឲ្យទារកក្នុងផ្ទៃស្លាប់បានដូច្នេះជៀសវាងគេងបែរមក
ខាងស្ដាំដៃ។

សំរាប់មនុស្សទូទៅ 
        
ទោះបីជាអ្នកមិនមានផ្ទៃពោះ ប៉ុន្ដែអ្នកមិនគួរគេងបែរមកខាងស្ដាំដៃព្រោះ វាក៏អាចប៉ះពាល់ដល់សុខភាពអ្នកដែរ។ អាចគឺធ្វើឲ្យអ្នកចុកឆ្អល់នៅចុងដង្ហើមចំពោះ  ស្ដ្រីមានផ្ទៃពោះងាយនឹងចុកឆ្អល់នៅចុងដង្ហើម ។ ប៉ុន្ដែអ្នកដែលមិនមានផ្ទៃពោះអាចនឹងមានសភាពចុកឆ្អល់នៅចុងដង្ហើមខ្លាំងជាងស្រី្ដមានផ្ទៃពោះ
ទៅទៀត។ មួយវិញទៀតការគេងបែរមកខាងស្ដាំអាចឲ្យអ្នក ស្ពឹកស្រពន់  ព្រោះអ្នកការគេង
បែរមកខាងស្ដាំយូរពេក ន័យថា ទំងន់របស់អ្នកនឹងសង្កត់ទៅដៃតែមួយចំហៀង ដែលធ្វើឲ្យឈាម
របស់អ្នករត់មិនស្រួល៕ 

ប្រែសម្រួល Healthdige


No comments