Breaking News

ត្រូវប្រយ័ត្នមនុស្សល្អក្លែងក្លាយទាំង៨ចំណុចនេះ!!!

ច្បាស់ណាស់មនុស្សសម័យនេះ ពិបាកទុកចិត្តណាស់ដោយមិនដឹងថាអ្នកណាមួយជាមនុស្សល្អ រឺមនុស្សអាក្រក់នោះទេ។ មនុស្សខ្លះមើលទៅសំបកក្រៅប្រៀបដូចជាមនុស្សល្អខ្លាំងណាស់ តែគ្រប់យ៉ាងគ្រាន់តែជាការសម្ដែងរបស់គេដើម្បីគោលបំណងអ្វីមួយរបស់គេប៉ុណ្ណោះទោះបីជាមនុស្សសព្វថ្ងៃពូកែសម្ដែងធ្វើជាល្អ ក៏យើងនៅតែមានវិធីសង្កេតដើម្បីដឹងថាអ្នកណាជាមនុស្សល្អពិត និងអ្នកណាមួយជាមនុស្សល្អក្លែងក្លាយបានដែរ។ ដូច្នេះហើយគ្រប់គ្នាត្រូវតែដឹងឲ្យច្បាស់ពីចំណុចទាំង៨របស់មនុស្សដែលក្លែងធ្វើជាល្អ។




១. ប៉ិនអែបអប
មនុស្សប្រភេទនេះភាគច្រើន គោរពតែមនុស្សមានបុណ្យសក្តិ មានអំណាច និងទ្រព្យសម្បត្តិស្ដុកស្ដុម្ភប៉ុណ្ណោះ។ ដោយវាខុសស្រលះពីមនុស្សល្អពិតដែលគោរពគ្រប់គ្នាដោយមិនមានការរើសអើងនោះទេ។

២. ធ្វើខ្លួនឲ្យគេគ្រប់គ្នាចូលចិត្ត
ពួកមនុស្សល្អក្លែងក្លាយទាំងនេះ តែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យមនុស្សគ្រប់គ្នាចូលចិត្តគេ ដោយសម្លឹងមើលឃើញផលប្រយោជន៍អ្វីមួយ។ ខុសគ្នាពីមនុស្សល្អដែលមិនព្យាយាមធ្វើឲ្យអ្នកផ្សេងចូលចិត្តខ្លួននោះទេ។

៣. ចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ
មនុស្សធ្វើពុតជាល្អនេះតែងតែចូលចិត្ត ព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃរាល់ទង្វើរបស់គេ។ ផ្ទុយគ្នាដាច់ស្រឡះពីមនុស្សដែលមិនព្យាយាមទាក់ទាញ ឬចង់បានការចាប់អារម្មណ៍នោះទេ។

៤. ខំប្រឹងអួតបំប៉ោងខ្លួន
ពួកនេះចូលចិត្តណាស់ការអួត ការចង់ឲ្យអ្នកផ្សេងដឹងលឺថាខ្លួនជាមនុស្សអស្ចារ្យ ដែលមិនដូចគ្នានិងមនុស្សល្អដែលមិនចូលចិត្តការអួតអាងអ្វីទាំងអស់។

៥. ចូលចិត្តនិយាយដើមគេ
មនុស្សប្រភេទនេះមិនចូលចិត្តនិយាយបើកចំហរនោះទេ តែផ្ទុយទៅវិញពួកមនុស្សបែបនេះជំនាញណាស់ការនិយាយដើមគេនៅពីក្រោយខ្នង។ បើនិយាយពីមនុស្សល្អពិតប្រាកដវិញតែងតែនិយាយពាក្យពិតដោយបើកចំហរ។

៦. ពូកែសន្យាតែមាត់ តែមិនដែលគោរព
បើនិយាយពីការសន្យាវិញគ្មានអ្នកណាជំនាញដូចពួកមនុស្សល្អក្លែងក្លាយនេះទេ។ ពួកគេមានការប៉ិនប្រសព្វណាស់ខាងការសន្យាអ្វីមួយ ប៉ុន្តែពួកនេះកម្រនឹងគោរពតាមការសន្យារបស់គេណាស់។ វាខុសគ្នាពីមនុស្សល្អដែលមិនចូលចិត្តសន្យាច្រើននោះទេ តែពេលដែលសន្យាអ្វីមួយគេនិងគោរពនិងធ្វើតាមការសន្យានោះ

៧. យកត្រូវតែខ្លួនឯង
មនុស្សប្រភេទនេះពូកែណាស់ខាងស្ដីបន្ទោស និងទំលាក់កំហុសដាក់អ្នកដទៃយកមុខមាត់ខ្លួនឯងដោយធ្វើយ៉ាងណាឲ្យខ្លួនគេមើលទៅជាមនុស្សត្រឹមត្រូវ។

៨. ជួយអ្នកណាម្នាក់ដោយសម្លឹងឃើញផលប្រយោជន៍
មនុស្សធ្វើជាល្អនេះជួយអ្នកដទៃមិនមែនដោយសុទ្ធចិត្តនោះទេ។ ពួកប្រភេទនេះតែងតែសម្លឹងមើលផលប្រយោជន៍ត្រឡប់មកវិញពីមនុស្សដែលពួគគេបានជួយ។ មិនដូចគ្នាទៅនឹងមនុស្សល្អពិតប្រាកដនោះទេព្រោះថា គេមិនដែលចង់បានផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយ

ប្រភព៖ Lifehack
អត្ថបទដោយ៖ ប៉ោ​ គឹមហុក

No comments