Breaking News

អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​និស្សិត​អាស៊ាន​នៅ​ប្រទេស​ញូវហ្សេលែន​!


អាហារូបករណ៍នេះមានគោលបំណងចង់លើកស្ទួយឱកាសសិក្សាដល់យុវនិស្សិតអាស៊ាន​ជាច្រើន​រូបដោយ​ផ្តល់​នូវគុណភាព​នៃ​ការអប់រំខ្ពស់ និង​ភាពជាអ្នកដឹកនាំ​ប្រកបដោយគុណតម្លៃ។




រយៈពេលអាហារូបករណ៍៖ មួយឆ្នាំ

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ៣១​ តុលា ២០១៦

ចំនួនអាហារូបករណ៍ផ្តល់អោយ៖ ៥ កន្លែង

លក្ខខណ្ឌជ្រើសរើស៖ បេក្ខជនត្រូវ

  • ជាពលរដ្ឋរបស់អាស៊ានដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ភីលីពីន សឹង្ហបុរី ថៃ និងវៀតណាម 
  • មានកំណត់ហេតុពិន្ទុសិក្សាល្អប្រសើរនៅថ្នាក់វិទ្យាល័យឬកម្មវិធីសិក្សាថ្នាក់មូលដ្ឋាននៃសាកលវិទ្យាល័យ
  • បំពេញគ្រប់តម្រូវការសម្រាប់ចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧
  • បំពេញគ្រប់លក្ខខណ្ឌដាក់ពាក្យសម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧ ចំពោះនិស្សិតអន្តរជាតិ
  • ចុះឈ្មោះរៀនសម្រាប់ការសិក្សាឆ្នាំទីមួយថ្នាក់សិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧ 
  • មានអាយុក្រោម ២៣ឆ្នាំ (គិតដល់ថ្ងៃទី៣១ ធ្នូ ២០១៦) 
  • មានលទ្ធភាពក្មុងការរក្សាវីស្សារបស់និស្សិត
  • មានភស្តុតាងកំណត់ហេតុសិក្សាច្បាស់លាស់ដើម្បីបំពេញតម្រូវការចុះឈ្មោះ 
  • បំពេញតម្រូវការភាសាអង់គ្លេសរបស់សាកលវិទ្យាល័យសម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្រ
  • មិនធ្លាប់មានប្រវត្តិស្នាក់នៅ ធ្វើចំណាកស្រុក ឬជាពលរដ្ឋនៃប្រទេសញូវហ្សេលែន
តើនិស្សិតអាចដាក់ពាក្យបានតាមរយៈណា?

  • ការដាក់ពាក្យនឹងចាប់បើកទទួលក្នុងអំឡុងខែកញ្ញានិងតុលា។ការដាក់ពាក្យមិនតម្រូវអោយបង់ប្រាក់ទេ។ 
  • បេក្ខជនគួរតែដាក់មកជាមួយនូវសំណុំកសារពាក់ព័ន្ធ ដែលមិនមែនជាកសារទាំងឡាយណាដែលបានរួមបញ្ចូលក្នុងសំណុំដាក់ពាក្យចូលរៀន    
  • ពាក្យចូលរៀនអាចរកបាននៅ Application Form

បកប្រែ និងសរសេរដោយ៖ ចន ច័ន្ទបូតា
ប្រភពពត៌មាន៖ khmer-online.com


No comments