Breaking News

៥ វិធីសំខាន់ៗដើម្បីបំភ្លេចមនុស្សម្នាក់

មនុស្ស​មិន​តិច​នោះ​ទេ​យល់​ឃើញ​ថា​ការ​បំភ្លេច​មនុស្សម្នាក់​ដែល​ធ្លាប់​ស្និទ្ធស្នាល​ រឺ​ធ្លាប់​ស្រលាញ់​មាន​ការ​ពិបាក​ខ្លាំង​ទោះ​បី​ជា​ពួគ​គេ​មាន​ការ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ​។ បើ​សិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​បំភ្លេច​មនុស្សដែល​ខ្លួន​ធ្លាប់​ស្រលាញ់​ដែល​នោះ​ អត្ថបទ​មួយ​នេះ​នឹង​អាច​ជួយ​អ្នក​បាន​ដោយ​គ្រាន់​តែព្យាយាម​ធ្វើតាម​វិធី​ទាំង​ ៦។

១. ព្យាយាមផ្តាច់ទំនាក់ទំនង
ច្បាស់ណាស់ចង់បំភ្លេចមនុស្សម្នាក់បានត្រូវតែព្យាយាមផ្តាច់ទំនាក់ទំនងជាមួយមនុស្សម្នាក់នោះជាមុនសិនទើបជាជម្រើសដ៏ល្អបំផុត។ បើសិនជាអ្នកមិនកាត់ផ្តាច់ទំនាក់ទំនងឲ្យដាច់ទាំងស្រុងនោះទេ អ្នកនឹងមិនអាចបំភ្លេចមនុស្សម្នាក់នោះបានឡើយ។ ម៉្យាងវិញទៀតវានឹងធ្វើឲ្យអ្នកកាន់តែមានការឈឺចាប់ថែមទៀត នៅពេលដែលដឹងថាមនុស្សដែលខ្លួនធ្លាប់ស្រលាញ់កំពុងតែមានក្ដីសុខជាមួយអ្នកដទៃ។

២. បោះចោលរាល់របស់ដែលធ្វើឲ្យអ្នកនឹកដល់គេ

រាល់គូស្នេហ៍នីមួយៗសុទ្ធតែមានកាដូ ឬរបស់បញ្ចាំស្នេហ៍ជូនគ្នាទៅវិញទៅមក។ របស់ទាំងនេះហើយគឺជាបញ្ហាដែលធ្វើឲ្យអ្នកនៅតែនឹកឃើញរូបគេ រាល់ពេលដែលឃើញរបស់របរទាំងនោះ។ បែបនេះហើយ មធ្យោបាយដែលល្អបំផុតត្រូវតែបោះបង់ចោលរបស់របរទាំងអស់ដែលធ្វើឲ្យអ្នកនឹកឃើញគេ។

៣. កុំព្យាយាមស្អប់មនុស្សម្នាក់នោះ
មនុស្សមួយចំនួនយល់ច្រឡំថា បើចង់បំភ្លេចមនុស្សដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នានោះ ត្រូវតែព្យាយាមស្អប់មនុស្សម្នាក់នោះហើយគិតថាគេជាមនុស្សអាក្រក់។ តែផ្ទុយទៅវិញការគិតបែបនេះគឺខុសស្រឡះព្រោះថា ការព្យាយាមស្អប់មនុស្សម្នាក់នោះនឹងធ្វើឲ្យអ្នកកាន់តែគិតពីគេទៅវិញទេ ព្រោះថាអ្នកយកការគិតរបស់អ្នកខ្វល់ខ្វាយតែពីរូបគេ។ ជំរើសដែលល្អបំផុតនោះត្រូវតែកុំព្យាយាមគិតពីគេ ឬរំលឹកពីគេឲ្យសោះ

៤. គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន
ក្នុងចំណុចមួយនេះអ្វីដែលត្រូវធ្វើ គឺកុំព្យាយាមនៅម្នាក់ឯង ព្រោះថាវាអាចធ្វើឲ្យអ្នកនឹកឃើញរាល់អនុស្សាវរីយ៍ដែលធ្លាប់សាងជាមួយគ្នា។ បែបនេះហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺថា អ្នកត្រូវតែព្យាយាមនៅជាមួយមនុស្សដែលសំខាន់សម្រាប់អ្នកដូចជាគ្រួសារ និងមិត្តភក្រ្តរបស់អ្នកជាដើម។ ក្រៅពីនេះព្យាយាមបង្កើតទម្លាប់ធ្វើអ្វីផ្សេងៗដូចជាការហាត់ប្រាណជាដើមដើម្បីកុំឲ្យអ្នកទំនេរ
គិតដល់មនុស្សម្នាក់នោះ។ 
៥. ត្រូវតែទទួលស្គាល់ថាវានឹងចំណាយពេល
ចំណុចមួយនេះអ្នកត្រូវតែដឹងច្បាស់ថាវានឹងចំណាយពេលវេលាច្រើនក្នុងការបំភ្លេចមនុស្សម្នាក់
ដែលធ្លាប់ស្រលាញ់អស់ជាច្រើនឆ្នាំ។ អ្នកត្រូវតែទទួលស្គាល់វា ព្រោះថាមានតែពេលវេលាប៉ុណ្ណោះ ដែលអាចព្យាបាលអ្វីៗគ្រប់យ៉ាងបាន។ អារម្មណ៍នឹក និងការឈឺចាប់នឹងត្រូវបានធូរស្បើយបន្តិចម្ដងៗទៅតាមពេលវេលា។ ពេលវេលាជាឱសថព្យាបាលដ៏ល្អបំផុតដែលអាចធ្វើឲ្យអ្នកបំភ្លេចមនុស្សដែលអ្នកចង់ភ្លេចបាន។ 

ប្រភព​៖​ enkivillage
អត្ថបទ៖ ប៉ោ គឹមហុក

No comments