ចំណុចទាំង៥នេះជាមុខសញ្ញាធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តក្នុងខ្លូន
ទំនុកចិត្តគឺជាអ្វីដែលយើងម្នាក់ៗរស់នៅជាមួយហើយបានប្រើប្រាស់វានៅក្នុងការសំរេចចិត្តផ្សេងៗដូចជាការសិក្សា ធ្វើការ គំរោងជីវិត នឹងសកម្មភាពជាច្រើនទៀត ។ មានវិធីជាច្រើនដែលបានចងក្រងឡើងដើម្បីពង្រឹងទំនុកចិត្តលើខ្លូនយើង ប៉ុន្តែត្រូវចាំថាបើយើងភ្លេចខ្លូនវាក៏អាចបាត់ទៅវិញដោយងាយដែរក្នុងលក្ខខណ្ឌអ្នកអនុវត្តខុស។ ចំណុចទាំង ៥ ខាងក្រោមនេះជាទំលាប់ដែលធ្វើអោយប៉ះពាល់ដល់ការមានទំនុកចិត្តសំរាប់ខ្លូន៖
១ ការស្វែងរកការអនុញ្ញាតពី អ្នកដទៃ អ្នកដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯងមិនចាប់អារម្មណ៍ក្នុងការខ្លាចចិត្តអ្នកដែលគេជួបនោះទេ បើវាជាអ្វីដែលគួរធ្វើគេនឹងធ្វើដោយពំុមានការអនុញ្ញាតច្រើនដង។ គេតែងសង្កត់ធ្ងន់ទៅលើការបង្កើនទំនាក់ទំនង និងការធ្វើការងារជាជាងយកឈ្នះលើអ្នកដទៃ ។ ទំនុកចិត្តគឺកើតឡើងពីខ្លួនឯង ដូច្នេះវាអាស្រ័យលើយើងខ្លួនឯងក្នុងការសម្រេច បើយើងនូវតែខ្វល់ពីអ្នកដទៃពេក នោះយើងមិនបាត់បង់អ្វីដែលពិតជាសំខាន់សំរាប់ខ្លួន។ ២ ការដែលគិតពីឧបសគ្គជាងដំណោះស្រាយ ទោះមាន ឬ ក្រ តែងមានឧបសគ្គរៀងៗខ្លូន ព្រោះគ្មាននរណាកើតមកមានជីវិតស្រួលរហូតនោះទេ។ ឧបសគ្គកើតឡើងអស់ពីមួួយចូលមួយ បើយើងគិតបារម្ភពីវាពេកនោះ វានឹងមិនទៅណាឆ្ងាយទេ ហើយអ្នកក៏មិនអាចសំរាចអ្វី ចេញដែរ។ អ្វីដែលសំខាន់គឹត្រូវមានទំនុកចិត្តខ្លូនឯងថាតើយើងខ្លាំងប៉ុណ្ណាដើម្បីប្រឈមវា ។ នេះជាមូលហេតុដែលអ្នកមានទំនុកចិត្តខ្ពស់មិនសូវខ្វល់រឿងលំបាកនោះទេ គេទុកពេលនេះដើម្បី ស្វែងរកដំណោះស្រាយទុកមុន ជាជាងដេកបារម្ភ។ ៣ ចាប់អារម្មណ៍រឿងដែលមិនគួរ មនុស្សតែងមានអារម្មណ៍រីករាយ ម៉ងសៅ ដូចជាតួឯកដែលគេបង្កើតឡើងនៅក្នុងខ្សែភាពយន្តអញ្ចឹង ប៉ុន្តែមនុស្សភាគច្រើនភ្លេចខ្លួនដែលបង្កជាក្ដីទុក្ខ និងអារម្មណ៍មិនល្អផ្សេងៗ ។ ផ្ទុយទៅវិញ បើយកកំលាំងដែលបានលះបង់លើអ្វីទាំងនោះមកចាប់អារម្មណ៍លើអ្វីដែលធ្វើអោយខ្លួនសប្បាយវិញនោះ វាល្អជាងសំរាប់សុខភាពផ្លូវចិត្តហើយអាចបង្កើតជីវិតប្រសើរសំរាប់ខ្លូន ។ត្រូវចេះស្រលាញ់ខ្លួនឯងអោយបានច្រើន និងអោយតំលៃនូវអ្វី ដែលខ្លួនមាន។ ៤ ប្រែការបរាជ័យជាការឆ្លុះបញ្ចាំងនូវតំលៃខ្លូន យើងត្រូវប្រើប្រាស់ការបរាជ័យរបស់ខ្លូនអោយមានតំលៃ កំុគិតថាវាធ្វើអោយបាត់បង់មុខមាត់ខ្លួន។ ការបរាជ័យគ្រាន់តែជាជំហានមួយដែលអ្នកជ្រើសខុសនោះទេ ហើយត្រូវគិតថាក្នុងមួយជីវិតអ្នកនឹងមិនជ្រើសផ្លូវខុសរហូតទេ។ អ្វីដែលសំខាន់គឺត្រូវអាស្រ័យទៅ លើអ្នកថាតើអ្នកអាចរៀនបានប៉ុណ្ណាពីកំហុសនេះ ហើយកែប្រែជំហានរបស់អ្នកនៅថ្ងៃក្រោយ។ ៥ លាក់ខ្លួនពីបទពិសោធន៍ជីវិតថ្មី វាជាការងាយស្រួលសំរាប់យើងម្នាក់ៗ ក្នុងការអនុវត្តទំលាប់របស់ខ្លួន ធ្វើអ្វីដែលខ្លួនតែងតែធ្វើ ញ្្ាំុអ្វីដែលខ្លូនធ្លាប់ញាំុ ប៉ុន្តែអ្នកត្រូវចាំថាអ្វីទាំងអស់នេះហើយដែលធ្វើអោយការច្នៃប្រឌិតរបស់ខ្លួនធ្លាក់ចុះ។ គួរណាចេញទៅក្រៅ ជួបមនុស្សថ្មីៗ និងដើរទៅកន្លែងថ្មីៗ ធ្វើយ៉ាងណាអោយខ្លួនទទួលបាននូវចំណុចវិជ្ជមាននៅក្នុងជីវិតដើម្បី រៀបគំរោងជីវិតនូវថ្ងៃអនាគតអោយបានប្រសើរ និងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ជីវិតនូវថ្ងៃមុខ។ អត្ថបទដោយ៖ ហ៊ុន កែវលីដែត |
No comments