Breaking News

Facebook​ ​សហការ​នឹង​សារព័ត៌មានជាង៣០​ ដើម្បី​បំបាត់​ព័ត៌មាន​ក្លែងក្លាយ

ក្រុមហ៊ុន Facebook Inc និង Twitter Inc បានសហការណ៍គ្នា ចូលរួម ជាមួយបណ្តាញ សារព័ត៌មានធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យាជាង ប្រមាណ ៣០ ដើម្បីដោះស្រាយបញ្ហាព័ត៌មាន ក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ខ្លួន។  




 យុទ្ធនាការ​នេះ​នឹងចាប់ផ្តើមនៅចុងខែតុលា ក្នុងគោលបំណង​លើក​កម្ពស់​គុណភាព​ ​ក៏​ដូច​ជា​ភាព​ច្បាស់លាស់​នៃ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​ខណៈ​ដែលសព្វថ្ងៃមានអ្នក​ប្រើ Facebook ប្រមាណជាង ១ ពាន់លាននាក់ក្នុងមួយខែ និង​អ្នក​ប្រើ Twitter ១៤០លាននាក់ រៀងរាល់ថ្ងៃបាន​ទទួល និង​ចែករំលែកព័ត៌មានមិនត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា សមាជិក​សំខាន់​នៃ​យុទ្ធនាការ​នេះ​មាន​ដូចជា​ ​ New York Times, Washington Post, BuzzFeed News, Agence France-Presse និង CNN៕

No comments