Breaking News

គួរអោយខ្លាច! ជំងឺហ៊្សីកា ក្នុងប្រទេសថៃ ផ្ទុះឡើងប្រមាណ ២០០ករណី



ក្រសួងសុខាភិបាលប្រទេសថៃបាននិយាយកាលពីថ្ងៃ អង្គារម្សិលម៉ិញថា ការឆ្លងជំងឺ ហ៊្សីកាក្នុងប្រទេសថៃត្រូវបានរកឃើញថាមានចំនួនប្រមាណ ២០០ករណីហើយដោយចាប់រាប់តាំងពីខែមករាមក។ ការប្រកាសជាលើកដំបូងរបស់ ក្រសួងសុខាភិបាលថៃនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា សន្ទុះនៃអ្នកឆ្លងមេរោក ហ៊្សីកាបានធ្វើអោយប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសដែលមានផ្ទុះជំងឺ នេះច្រើនជាងគេក្នុងតំបន់ផងដែរ។
លោក Suwannachai Wattanayingcharoenchai អ្នកនាំពាក្យក្រសួងសុខាភិបាល សាធារណបានបញ្ជាក់ប្រាប់ សារព័ត៌មាន Reuters ថាចាប់តាំពីខែមករាមក ករណីឆ្លងជំងឺហ្ស៊ីកា មានប្រមាណ ២០០ករណី ហើយក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះខាងក្រសួងបានរកឃើញថា មានប្រមាណ២០ករណីជាមធ្យមក្នុងមួយសប្ដាហ៍។លោក Suwannachai ក៏បានអំពាវនាវកុំអោយសាធារណជន និងបញ្ជាក់ម្ដងហើយម្ដងទៀតទៅកាន់ភ្ញៀវទេសចរកុំអោយមានការភិតភ័យអោយសោះពីបញ្ហាទាំងនេះ ហើយលោកបានបន្ថែមថា ប្រជាជនមិនចាំបាច់ភ័យខ្លាចក្នុងការទៅទស្សនាខេត្តមួយចំនួនដែលមានករណីជំងឺ ហ្ស៊ីកាកើតឡើងនោះទេ។

ការបញ្ជាក់ពីចំនួនអ្នកឆ្លងជំងឺ ហ៊្សីកានេះធ្វើឡើង ១ថ្ងៃក្រោយពេល អ្នកជំនាញសុខភាពជាច្រើនរបស់ថៃ អំពាវនាវអោយមានតម្លាភាពជាងមុនក្នងការផ្សព្វផ្សាយពីការគំរាមកំហែងនៃជំងឺ ហ្ស៊ីកាទៅកាន់សាធារណៈ ដោយពួគគេយល់ឃើញថាមន្រ្តីកំពុងតែមិនសូវយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់នៃការកើនឡើងនៃ សត្វមូសដែលមានផ្ទុកវីរូស ហ៊្សីកា។
ជុំវិញករណី ជំងឺ ហ៊្សីកាដែលបាន​កើតឡើងក្នុងប្រទេសថៃនេះ ក្រសួងសុខាភិបាលក៏បានអះអាងថា​ ពុំទាន់មានករណីទារកកើតមកមានសភាពក្បាលតូចនោះទេ
ហើយខណៈពេលនេះក្រសួងសុខាភិបាលក៏កំពុងតែតាមដានស្ថានភាពស្រ្តីមានផ្ទៃពោះជាច្រើនអ្នកផ្សេងទៀតផងដែរ។

គួរបញ្ជាក់ប្រាប់ថា ក្រៅពីប្រទេសថៃ​ ករណីជំងឺ ហ៊្សីកានេះក៏បានកើតឡើង​ក្នុង​ប្រទេស​ផ្សេង​ទៀតក្នុងតំបន់​ផងដែរ។ ប្រទេស​ទាំងនោះ​មានដូចជា ប្រទេស​ សិង្ហបុរី ប្រទេស ម៉ាឡេស៊ី និងប្រទេស ហ្វីលីពីន ដោយនៅប្រទេសសិង្ហបុរី មានការផ្ទុះជំងឺ ហ្ស៊ីកាខ្លាំងដែលមានចំនួនរហូតដល់ ជាង៣០០ករណីហើយ។

No comments