៥ ភាសាដែលគួរចេះសំរាប់ការងារអនាគត
ការចេះជំនាញច្បាស់ជារឿងចាំបាច់សំរាប់ការងារអនាគតប៉ុន្តែបើយោងតាមស្ថានភាពសង្គមបច្ចុប្បន្ន អ្នកដែលចេះជំនាញច្បាស់ក៏មិនប្រាកដថាអាចរកការងារធ្វើបានដោយងាយស្រួល និងទទួលបានប្រាក់ែខច្រើននោះដែរ។ បើយោងតាមមតិមួយចំនួនបានអោយដឹងថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍកំពុងទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកបន្ដាក់ទុនបរទេស ដូច្នេះការទទួលយកបុគ្គលិកដែលមានចំណេះខាងភាសាបរទេសច្រើនជាធនធានដ៏ល្អមួយ។ ខាងក្រោមនេះ ជាការរៀបរាប់នៃភាសាទាំង ៥ដែលកំពុងពេញនិយមនៅក្នុងវិស័យជំនួញផ្សេងៗ ៖
១ភាសាអង់គ្លេស ( មានជនជាតិដើមប្រើប្រាស់ប្រមាណ៣៦៥ លាននាក់)
ភាសាអង់គ្លេសត្រូវបានគេចាត់ទុកជាភាសាសំខាន់បំផុតនៅក្នុងមុខជំនួញ ដោយហេតុថាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដូចជា ប្រទេសអាមេរិកអង់គ្លេស និង អូស្រ្តាលីជាដើមដែលពួកគេសុទ្ធែតជាអ្នកប្រើប្រាស់ភាសានេះ ។ ម្យ៉ាងទៀត ភាសានេះ ត្រូវបានគេចាត់ទុកជា ភាសាទី ២សំរាប់ប្រើប្រាស់នៅលើពិភពលោក ដូចេ្នះមិនថានរណាទេ ពួកគេតែងប្រើប្រាស់វានៅពេលដែលចាកចេញ ពី ប្រទេសដើមរបស់ខ្លួន ។
២ ភាសាអាល្លឺម៉ង់ ( មានជនជាតិដើមប្រើប្រាស់ប្រមាណ ៩២លាននាក់ )
ប្រទេសអាល្លឺម៉ង់មិនត្រឹមតែជាប្រទេសដែលមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចនៅក្នុងប្រទេសសហគមអឺុរ៉ុបដែលមាន GDPក្នុងស្រុកប្រមាណ ២.៤ពាន់ពាន់លានអឺុរ៉ូនោះទេ ថែមទាំងជាទីផ្សារដ៏ធំរបស់ប្រទេសអង់គ្លេសផងដែរ។
៣ភាសារុស្សី ( មានជនជាតិដើមប្រើប្រាស់ប្រមាណ១៦០ លាននាក់)
ប្រទេសអាលឺ្លម៉ង់អាចជាទីផ្សារនាំចេញធំ បំផុតរបស់ប្រទេសអង់គ្លេសប៉ុន្តែប្រទេសរុស្សីវិញជាទីផ្សារនាំចេញកំពុងលូតលាស់ធំរបស់ប្រទេសអង់គ្លេសដែរ។រុស្សី ជាប្រទេសដែលសំបូរទៅ ដោយឪកាសល្អៗ ប៉ុន្តែពំុមានប្រជាជនច្រើនទេដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានជ្រៅជ្រះនោះទេ ដូច្នេះ សំរាប់អ្នកដែលចេះភាសារុស្សី ទទួលបានអត្ថប្រយោជន៍ច្រើន ។
៤ ភាសាអេស្បាញ (មានជនជាតិដើមប្រើប្រាស់ប្រមាណ ៤០៦លាននាក់ )
វាជា ភាសាដែលឈានមុខគេក្នុងការពន្លើន សេដ្ឋកិច្ច ឡាទីន អោយលូតលាស់លឿនបំផុត នៅអាមេរិក ខាងត្បូង, អាមេរិកកណ្តាល និង អាមេរិកខាងជើង ។ ភាសានេះ ត្រូវបានគេចាត់ទុកថាជាភាសាទី ២ នៅក្នុងប្រទេសអាមេរិក ក្នុងពេលដែលប្រទេសប្រមាណជាង២០ប្រទេសនៅលើពិភពលោកកំពុងប្រើប្រាស់វា។ ៣៧ % នៃនិយោជកក្នុងប្រទេសអាមេរិកជ្រើសយកនាក់ដែលអាចប្រើប្រាស់ភាសាអេស្ប៉ាញបាន ។
៥ ភាសាចិនកុកងឺ Mandarin ( មានជនជាតិដើមប្រើប្រាស់ប្រមាណ ៩៣៥ លាននាក់ )
ភាសាចិននេះមាននាក់ប្រើប្រាស់ច្រើនជាងចំនួនអ្នកប្រើភាសាអង់គ្លេស និងអេស្ប៉ាញ រូមចូលគ្នាទៀត នេះជាមូលហេតុដែលធ្វើអោយប្រទេសចិនជាប្រទេសដែលទទួលបានការចាប់អារម្មណ៍ ផ្នែក ជំនួញ ផ្សេងៗ និងការបន្ដាក់ទុន ពីប្រទេសដទៃ។
គួរបញ្ជាក់ថា តាមគេហទំព័រ Bloomberg បានអោយចំណាត់ថ្នាក់ ភាសាចិនកុកងឺ ជាភាសាជំនួញទី ២ បន្ទាប់ពីភាសាអង់គ្លេស។
អត្ថបទដោយ ៈ ហ៊ុន កែវលីដែត
៥ ភាសាចិនកុកងឺ Mandarin ( មានជនជាតិដើមប្រើប្រាស់ប្រមាណ ៩៣៥ លាននាក់ )
ភាសាចិននេះមាននាក់ប្រើប្រាស់ច្រើនជាងចំនួនអ្នកប្រើភាសាអង់គ្លេស និងអេស្ប៉ាញ រូមចូលគ្នាទៀត នេះជាមូលហេតុដែលធ្វើអោយប្រទេសចិនជាប្រទេសដែលទទួលបានការចាប់អារម្មណ៍ ផ្នែក ជំនួញ ផ្សេងៗ និងការបន្ដាក់ទុន ពីប្រទេសដទៃ។
គួរបញ្ជាក់ថា តាមគេហទំព័រ Bloomberg បានអោយចំណាត់ថ្នាក់ ភាសាចិនកុកងឺ ជាភាសាជំនួញទី ២ បន្ទាប់ពីភាសាអង់គ្លេស។
អត្ថបទដោយ ៈ ហ៊ុន កែវលីដែត
No comments