អ្វីដែលត្រូវដឹងមុននឹងសម្រេចចិត្តសាក់រូបដំបូងក្នុងជីវិត
សាក់រូបគឺជាសិល្បៈម្យ៉ាងដែលបុរសនិងស្រ្តីបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍។ បុគ្គលម្នាក់ៗមានការចងចាំនិងចំណូលចិត្តឬក៏ជម្រើសខុសៗពីគ្នា។ មនុស្សមួយចំនួនពិតជាចង់ណាស់ ចង់មានអក្សរពាក្យពេចន៍ល្អៗនិងមានន័យដៅជាប់នឹងខ្លួនប្រាណរបស់គេ។ ដូច្នេះថ្ងៃនេះអត្ថបទយើងនឹងផ្តោតសំខាន់លើអ្វីដែលយើងត្រូវដឹងមុននឹងសាក់រូបលើខ្លួនរបស់សម្រាប់ទាំងយុវជន និង យុវតីណា
១.ចាប់ផ្តើមពីតូច
ចាប់ផ្តើមពីការមានសាក់រូបតូចៗគឺជួយយើងឲ្យយល់ដឹងពីដំណើរការនៃការសាក់ ថាតើស្បែករបស់យើងមានការឈឺចាប់ ឬ ថាតើរយៈពេលយូរប៉ុណ្ណាដែលស្នាមសាក់ជាសះស្បើយ។
២.ដឹងពីកំរិតនៃភាពឈឺលើខ្លួនរបស់យើង
ក្នុងន័យនេះយើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ភាពតស៊ូនូវការឈឺចាប់របស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា។ សាក់រូបដំបូងគួរតែចៀសវាងកន្លែងដែលអាចនឹងឈឺខ្លាំងជាងកន្លែងទូទៅដូចជា ជង្គង់ ឆ្អឹងជំនី ខ្នង កែងដៃ និង ម្តុំក្រលៀន។
៣.កុំទៅសាក់នៅកន្លែងដែលថោក
លោកអ្នកអាចធ្វើបានប្រសិនបើអ្នកមានមិត្តភក្តិដែលអាចទុកចិត្តបាន។ ដោយសារតែសាក់ជារូបឬជាអក្សរវានឹងនៅជាប់ខ្លួនយើងអស់មួយជិវិតដូច្នេះយើងត្រូវគិតដល់គុណភាព និង ជាពិសេសផលប៉ះពាល់ដល់សុខភាពទៅថ្ងៃមុខជាចំបង។
៤.ជ្រើសរើសសាក់ដែលមានន័យទូលាយ
ការសាក់រូបដោយដាក់ឈ្មោះនរណាម្នាក់អាចមិនមែនជាជម្រើសមួយដែលល្អនោះទេ។ បើអ្នកពិតជាចង់មានឈ្មោះនរណាម្នាក់លើរាងកាយរបស់យើងមែននោះ ត្រូវប្រាកដចិត្តថា គេជាមនុស្សដែលអ្នកមិនថាពេលនេះឬពេលណាមួយក្នុងជិវិតគឺអ្នកនៅតែទទួលស្គាល់វត្តមានដ៏មានតម្លៃរបស់គេអស់មួយជិវិត។
៥.ទិញថ្នាំម្យ៉ាងឈ្មោះ Bepanthen + ឬ បេប៉ង់តែន
ថ្នាំនេះលោកអ្នកគួរតែទិញជាការមួយសាគួរសម្រាប់លាបពីលើសាក់របស់អ្នក។ ជាទូទៅអ្នកសាក់រូបតែងតែផ្តល់នូវថ្នាំព្យាបាលនិងលាបរបួលដល់អ្នកទៅសាក់ ប៉ុន្តែលោកអ្នកក៏គួរតែមានប្រភេទថ្នាំដែលលោកអ្នកអាចប្រើបានករណីគេមិនផ្តល់ថ្នាំ។
៦.យកមិត្តទៅជាមួយ
ដោយឡែកសម្រាប់អ្នកសាក់រូបដំបូងតែងតែមានការភិតភ័យនៅពេលទៅកន្លែងសាក់ដំបូង។ ដូច្នេះដើម្បីចៀសវាងការដែលមានអារម្មណ៍មិនស្រណុកក្នុងចិត្ត យើងគួរតែនាំមិត្តភក្តិដែលធ្លាប់សាក់រូបដែលពីមុននោះទៅជាមួយដើម្បីជជែកគ្នាកំឡុងពេលដែលសាក់។
៧.កោររោមកន្លែងដែលយើងប្រុងនឹងសាក់
បើលោកអ្នកចង់សាក់នូវទីតាំងណាមួយដែលមានសក់ ឬ រោមច្រើន លោកអ្នកគួរតែធ្វើការជម្រុះរោមទាំងនោះចេញសិន។ បន្ទាប់ពីធ្វើការសាក់រូបរួចលោកអ្នកមិនត្រូវប្រញាប់កោររោមទាំងនោះម្តងទៀតភ្លាមៗទេ។ លោកអ្នកត្រូវរងចាំដល់ស្នាមសះទាំងនោះជាសះ១០០ភាគរយសិន។ ហាមដាច់ខាតចំពោះការប្រើគ្រីមជម្រុះកំឡុងពេលនោះ។
អត្ថបទដោយ ជិន ស្រីលាភ
ប្រភព៖ Buzzfeed.com

No comments