ដឹងទេថា ហេតុអ្វីបានជាមេឃពណ៌ខៀវ?
ឆ្ងល់ណាស់មែនទេថាម៉េចក៏មេឃមានពណ៌ខៀវ???
ការបកស្រាយតាមបែបវិទ្យាសាស្រ្តខាងក្រោមនេះ នឹងស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា។
យើងមើលទៅមេឃឃើញថាវាពណ៌ខៀវ ដោយសារតែការប៉ះទង្គិចម្យ៉ាងរវាងម៉ូលេគុលក្នុងបរិយាកាសផែនដីនិងពន្លឺព្រះអាទិត្យ។
ពន្លឺព្រះអាទិត្យដែលជះមកលើភពយើងបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកខ្លះយើងមើលទៅឃើញជាពណ៌។ រលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Electromagnetic Radiation Spectrum)។ សម្រាប់រលកដែលយើងមើលឃើញ ពណ៌របស់វាអាស្រ័យទៅលើប្រេកង់របស់វា។ រលកដូចជាអ៊ុលត្រា UV និងពណ៌ខៀវមានប្រេកង់ខ្ពស់ ចំណែកឯរលកដូចជាពណ៌ក្រហម និងលឿងមានប្រេកង់ទាប។ រលកពណ៌ទាំងនេះពេលផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។
យើងអាចមើលឃើញពណ៌ទាំងឡាយបានដោយសារ រេទីន ដែលជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែករបស់យើង។ រេទីនមានកោសិកាពីរយ៉ាងដែលរួសនឹងពន្លឺគឺ កោសិកាកោន និង កោសិកាដំបង។ កោសិកាកោនគឺឺជាគន្លឺុះដែលអាចអោយយើងមើលឃើញពណ៌បាន នៅពេលដែលមានពន្លឺគ្រប់គ្រាន់ ហើយចែកចេញជា៣ប្រភេទដែលរួសប៉ផុតទៅនឹងរលកពណ៌ខៀវ (ខ្លី) បៃតង (មធ្យម) និងក្រហម (វែង)។
ការបកស្រាយតាមបែបវិទ្យាសាស្រ្តខាងក្រោមនេះ នឹងស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា។
យើងមើលទៅមេឃឃើញថាវាពណ៌ខៀវ ដោយសារតែការប៉ះទង្គិចម្យ៉ាងរវាងម៉ូលេគុលក្នុងបរិយាកាសផែនដីនិងពន្លឺព្រះអាទិត្យ។
ពន្លឺព្រះអាទិត្យដែលជះមកលើភពយើងបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកខ្លះយើងមើលទៅឃើញជាពណ៌។ រលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Electromagnetic Radiation Spectrum)។ សម្រាប់រលកដែលយើងមើលឃើញ ពណ៌របស់វាអាស្រ័យទៅលើប្រេកង់របស់វា។ រលកដូចជាអ៊ុលត្រា UV និងពណ៌ខៀវមានប្រេកង់ខ្ពស់ ចំណែកឯរលកដូចជាពណ៌ក្រហម និងលឿងមានប្រេកង់ទាប។ រលកពណ៌ទាំងនេះពេលផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។
តារាងកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Credit: Environmental Health and Safety)
ទីតាំងរេទីននិងកោសិការួសនឹងពន្លឺ (Credit: ក្រសួងអប់រំយុវជននិងកីឡា)
នៅពេលរលកនីមួយៗធ្វើដំណើរក្នុងបរិយាកាសភពផែនដី វាមានការប៉ះទង្គិចជាមួយម៉ូលេគុលអុកសុីសែននិងនីត្រូសែនក្នុងខ្យល់។ រលកដែលមានប្រេកង់ខ្ពស់ មានប្រវែងខ្លី ដូច្នេះរលកបែបនេះងាយស្រួលប៉ះទង្គិចជាមួយម៉ូលេគុលតូចៗទាំងនោះ។ បាតុភូតនេះមានឈ្មោះថា Rayleigh Scattering។ លោក John William Strutt ដែលបានឈ្នុះពានរង្វាន់ណូបែលសនិ្តភាពសម្រាប់ការស្រាវជ្រាវរកឃើញធាតុគីមីអាកុង (Ar) បានរកឃើញរលកពណ៌ខៀវអាចមានការប៉ះទង្គិចជាមួយម៉ូលេគុល ១៦ដង លើសរលកពណ៌ក្រហម។ នៅពេលដែលប៉ះទង្គិចគ្នា រលកពណ៌ខៀវបែកចេញពីរលកដទៃទៀត ខ្ចាត់ខ្ចាយពេញមេឃ រួចចូលមកក្នុងក្រសែភ្នែករបស់យើង។ ហេតុដូចនេះហើយទើបយើងមើលទៅមេឃឃើញវាជាពណ៌ខៀវ។ រលកអ៊ុលត្រា UV មានការប៉ះទង្គិចច្រើនជាងរលកពណ៌ខៀវទៅទៀត ប៉ុន្តែភ្នែករបស់យើងមិនអាចមើលឃើញកាំរស្មីអ៊ុលត្រា UVបាន។ សត្វឃ្មុំ និងបក្សីខ្លះអាចមើលឃើញកាំរស្មីអ៊ុលត្រា UVបាន។
ការប៉ះទង្គិចនេះក៏ជាមូលហេតុដែលយើងមើលព្រះអាទិត្យរះនិងលិចឃើញពណ៌ទឺកក្រូចផងដែរ។ នៅពេលនោះ ពន្លឺព្រះអាទិត្យត្រូវធ្វើដំណើរឆ្លងកាត់បរិយាកាសផែនដីកាន់តែក្រាស់ ហើយរលកខ្លីនិងមធ្យមទាំងឡាយភាគច្រើនត្រូវបានខ្ចាត់ខ្ចាយទៅបាត់ នៅសល់តែរលកវែងដូចជារលកពណ៌ក្រហមនិងទឹកក្រូចទេដែលនៅសល់ចំពោះមុខភ្នែកយើង។
អត្ថបទស្រាវជ្រាវដោយ៖ ហេង សុរីតា
No comments