ដឹងអត់ថា ស្ទះចរាចរណ៍រាល់ថ្ងៃហ្នឹងបណ្តាលឲ្យអ្នកខាតបង់អ្វីខ្លះ?
បញ្ហាកកស្ទះចរាចរណ៍គឺជាបញ្ហាមួយដែលកំពុងតែកើតឡើងធ្ងន់ធ្ងរក្នុងសង្គមបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងទីក្រុង។ សម្រាប់ប្រទេសកម្ពុជាយើងក៏មិនខុសគ្នាប៉ុន្មានដែរ ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានមើលឃើញថាកាន់តែយ៉ាប់យ៉ឺនទៅៗ។ ការជួបប្រទះនឹងការកកស្ទះស្ទើរាល់ថ្ងៃបែបនេះត្រូវគេមើលឃើញថានាំឱ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរ ពោលគឺបណ្តាលឲ្យខាតបង់ប្រយោជន៍យ៉ាងច្រើន។
៤. ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និង ផ្លូវកាយ
៦. ការចំណាយលើថ្នាំនិងបញ្ហាសុខភាព
Photo credit: China travel community |
ការកកស្ទះចរាចរណ៍ បណ្តាលឱ្យមានការខាតបង់ជាច្រើន មានដូចជា:
១. ចំណាយលើប្រេងឥន្ធនៈច្រើន
ម៉ូតូឬឡានធ្វើដំណើរទៅមុខបានគឺត្រូវការសាំង ហើយការដែលជាប់នៅក្នុងការស្ទះចរាចរណ៍ ទៅមុខត្រឹកៗនេះ វារឿងធម្មតាទេ ដែលសាំងត្រូវអស់ច្រើនជាងពេលជិះធម្មតា។
២. ខាតពេលវេលា
វាជារឿងធម្មតាហើយដែលជាប់ស្ទះចរាចរណ៍ ត្រូវចំណាយពេលរង់ចាំនោះ។ ពេលខ្លះអាចត្រឹមតែកន្លះម៉ោងឬមួយម៉ោង តែពេលខ្លះដែលធ្ងន់ធ្ងរបំផុត គឺដល់រាប់ម៉ោងឯណោះ ព្រោះដឹងស្រាប់ហើយថាចរាចរណ៍ស្រុកខ្មែរនេះ គ្មានគ្រូពេទ្យណាអាចព្យាបាលបានទេ ជិះឆ្វេចឆ្វាច ម៉ូតូមិនដឹងផ្លូវម៉ូតូ ឡានមិនដឹងផ្លូវឡាន ជ្រួសតែគ្នាចុះឡើង អត់ផ្លូវទៅមុខរួច។
៣. ខូចអារម្មណ៍
ពេលដែលកំពុងប្រញាប់ ហើយមកជាប់ស្ទះចរាចរណ៍ទៀតនោះ អារម្មណ៍ចង់ល្អប៉ុណ្ណា ក៏ត្រូវរលាយអស់ដែរ ព្រោះខួរក្បាល និង ការគិតរវល់តែផ្តោតទៅលើចរាចរណ៍ដែលកំពុងតែណែនណាន់តាន់តាប់ពេញដងផ្លូវ។
៤. ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និង ផ្លូវកាយ
យោងតាមការផ្សាយរបស់ទូរទស្សន៍ CNN ដោយបានដកស្រង់ការស្រាវជ្រាវនៅឆ្នាំ២០១២ របស់សាកលវិទ្យាល័យវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការស្ថិតនៅក្នុងការស្ទះចរាចរណ៍រយៈពេលយូរ អាចធ្វើឲ្យមានជំងឺតានតឹងរ៉ាំរ៉ៃ ឬជាភាសាអង់គ្លេសថា Stress។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងធ្វើឲ្យអ្នកដំណើរទាំងនោះ ជួបប្រទះនូវបញ្ហាសុខភាពជាច្រើនផ្សេងទៀត ដែលចេញពីផ្សែងឡាន និង ផ្សែងម៉ូតូ។
៥. ការបំពុលបរិយាកាសដោយឧស្ម័នកាបូនិក
ឧស្ម័នកាបូនិកនេះ គឺជាអាវុធប្រល័យបរិស្ថានយ៉ាងប្រាកដណាស់។ ផ្សែងឡាននិងផ្សែងម៉ូតូ ផ្ទុកទៅដោយឧស្ម័នមួយនេះយ៉ាងខ្លាំងក្លា ដូច្នេះការកកស្ទះចរាចរណ៍ ប្រមូលផ្តុំនូវឡានម៉ូតូយ៉ាងច្រើនសន្ធឹកនោះ ច្បាស់ណាស់ថា កំពុងតែបំពុលបរិយាកាសមិនតិចនោះទេ។
៦. ការចំណាយលើថ្នាំនិងបញ្ហាសុខភាព
បន្ទាប់ពីទទួលនូវផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និង ផ្លូវចិត្តអំពីការកកស្ទះចរាចរណ៍ហើយ ជាចាំបាច់អ្នកត្រូវការចំណាយប្រាក់ដើម្បីព្យាបាលជម្ងឺ ឬ ពិនិត្យសុខភាពជាដើម។
អត្ថបទដោយ៖ សន ឆវីវតី
No comments